Khmer ខ្មែរ
មនុស្សពេញវ័យអូស្ត្រាលីប្រហែល1នាក់ ក្នុងចំណោម4នាក់ បានជួបប្រទះការរំលោភបំពានផ្លូវភេទលើកុមារ។1
វាអាចកើតឡើងក្នុងគ្រួសារ ដោយមនុស្សផ្សេងទៀតដែលកុមារ ឬមនុស្សវ័យក្មេងស្គាល់ ឬមិនស្គាល់ នៅក្នុងស្ថាប័ននានា (ឧទាហរណ៍ កន្លែងថែទាំកុមារ សាលារៀន ក្លឹបកីឡា) និងតាមអនឡាញ។
ការរំលោភបំពានផ្លូវភេទលើកុមារអាចមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងយូរអង្វែងពេញមួយជីវិតរបស់មនុស្សអ្នាក់ រួមទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការអប់រំ ការងារ និងទំនាក់ទំនងរបស់ពួកគេ។
ចូរយើងនាំគ្នាបញ្ចប់ការរំលោភបំពានផ្លូវភេទលើកុមារ ដោយការពិភាក្សាមួយ ក្នុងពេលមួយដង
ការរំលោភបំពានផ្លូវភេទលើកុមារ គឺជាប្រធានបទមួយដែលពិបាកនិយាយ។
សូម្បីតែនៅពេលដែលយើងគិតថាយើងគួរតែនិយាយអំពីវាក្តី យើងភាគច្រើនមិនដឹងថាត្រូវនិយាយយ៉ាងដូចម្តេចនោះទេ។
ប៉ុន្តែការសន្ទនាមានអំណាចក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើកុមារ។
អ្នកគឺជាមនុស្សត្រឹមត្រូវក្នុងការសន្ទនាជាមួយកុមារ និងមនុស្សពេញវ័យផ្សេងទៀតនៅជុំវិញអ្នក។ អ្នកប្រហែលជាមិនមែនជាអ្នកជំនាញលើប្រធានបទនេះទេ ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់កុមារក្នុងជីវិតរបស់អ្នក ប្រសើរជាងអ្នកនោះឡើយ។
ចាប់ផ្តើមដោយការស្វែងយល់ថាតើការរំលោភបំពានផ្លូវភេទលើកុមារជាអ្វី កន្លែងណា និងរបៀបដែលវាកើតឡើង និងរបៀបដែលអ្នកអាចការពារកុមារនៅក្នុងជីវិតរបស់អ្នក។
មានឧបករណ៍ និងការណែនាំជាភាសាដែលអ្នកពេញចិត្ត ដើម្បីជួយអ្នក។
ឧបករណ៍ និងការណែនាំដែលបានបកប្រែ
ការរំលោភបំពានផ្លូវភេទលើកុមារ៖ ទទួលបានការពិត
ខិត្តប័ណ្ណព័ត៌មាននេះផ្តល់ព័ត៌មាន និងស្ថិតិនានាដើម្បីស្វែងយល់បន្ថែមអំពីការរំលោភបំពានផ្លូវភេទលើកុមារ។ វាជួយលុបបំបាត់ជំនឿមិនពិត និងការយល់ខុសទូទៅ
ហើយជួយមនុស្សឱ្យយល់ដឹងពីតួនាទីដែលពួកគេអាចដើរតួក្នុងការការពារកុមារ និងមនុស្សវ័យក្មេង។
កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ កុមារដែលមានអាយុចូលមត្តេយ្យសាលា
ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍ខ្លះៗ ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 0 ទៅ 5 ឆ្នាំ។
កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ កុមារដែលមានអាយុចូលសាលាបឋមសិក្សា
ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍នានា ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 6 ទៅ 11 ឆ្នាំ។
កញ្ចប់ឧបករណ៍សម្រាប់ការសន្ទនាជាមួយ ក្មេងជំទង់
ការណែនាំនេះផ្តល់ឱ្យអ្នកនូវឧទាហរណ៍នានា ពីរបៀបចាប់ផ្តើមការសន្ទនាអំពីការរំលោភបំពានផ្លូវភេទ ជាមួយកុមារដែលមានអាយុពី 12 ទៅ 18 ឆ្នាំ។
សំឡេងកំពូលវីរបុរសរបស់ខ្ញុំ
“សំឡេងកំពូលវីរបុរសរបស់ខ្ញុំ” គឺជាសៀវភៅរឿងសមស្របតាមអាយុដែលគាំទ្រឪពុកម្តាយ អ្នកថែទាំ និងមនុស្សពេញវ័យឯទៀតមកពីគ្រប់វប្បធម៌ និងមជ្ឈដ្ឋាន ដើម្បីឱ្យមានការសន្ទនាដែលបង្ការទុកជាមុនអំពីការរំលោភបំពានផ្លូវភេទលើកុមារជាមួយកុមារ និងមនុស្សវ័យក្មេង។
លេខយោង
1. Mathews B, Pacella RE, Scott JG, et al 2023 'ការមានទូទៅនៃការធ្វើបាបកុមារនៅក្នុងប្រទេសអូស្ត្រាលី៖ របកគំហើញពីការស្ទង់មតិថ្នាក់ជាតិ' ទិនានុប្បវត្តិវេជ្ជសាស្ត្រនៃប្រទេសអូស្ត្រាលី (The Medical Journal of Australia), 218